រឿងដែលអ្នកមិនគួរធ្វើក្នុងកំឡុងពេលមករដូវ
រឿងដែលអ្នកមិនគួរធ្វើក្នុងកំឡុងពេលមករដូវ
ក្នុងកំឡុងពេលមករដូវ មានមនុស្សស្រីមួយចំនួនគ្មានបញ្ហាកើតឡើងឡើយ ស្របពេលដែលមនុស្សស្រីមួយចំនួនទៀតប្រឈមមុខនឹងការឈឺចាប់។ នៅពេលអ្នកមានការឈឺចាប់ ក្នុងខ្លួនរបស់អ្នកនឹងគ្មានភាពសុខស្រួលឡើយ។
មនុស្សស្រីអារម្មណ៍មិនល្អដោយសារតែបំលាស់ប្តូរអរម៉ូនដែលកើតឡើងនៅក្នុងរាងកាយ។ ពេលនេះរាងកាយរបស់អ្នកនឹងចុះខ្សោយ, ហត់នឿយ ដូច្នេះអ្នកគួរតែជៀសវាងធ្វើរឿងមួយចំនួនក្នុងកំឡុងពេលមករដូវ ឬយល់ល្អគួរជៀសវាងក្នុងរយៈពេល ៨ថ្ងៃ៖
រួមភេទដោយមិនបានការពារ
កុំគិតថា អ្នកមិនអាចមានផ្ទៃពោះបានក្នុងកំឡុងពេលមករដូវឲ្យសោះ។ ឱកាសអាចមានផ្ទៃពោះនៅតែមានច្រើនក្នុងពេលនេះ។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវបង្កាត់ភ្លើងស្នេហ៏ក្នុងកំឡុងពេលមករដូវឡើយ ដើម្បីជៀសវាងការឆ្លងមេរោគ។
ហាមអត់អាហារ
អ្វីដែលសំខាន់មិនត្រូវអត់អាហារឡើយ ក្នុងកំឡុងពេលមករដូវ។ ត្រូវចាំថា អ្នកនឹងបាត់បង់ឈាមច្រើនក្នុងកំឡុងពេលនេះ ហើយមានតែអាហារតែមួយគត់ដែលអាចជួយផ្តល់ថាមពលដល់អ្នកបាន។
ជៀសវាងការងារប្រើកម្លាំង
ប្រសិនបើអ្នកមានការឈឺចាប់ក្នុងពោះក្នុងកំឡុងពេលមករដូវ យល់ល្អគួរជៀសវាងការធ្វើការងារប្រើកម្លាំង ព្រោះវានឹងធ្វើឲ្យអ្នកឈឺចាប់កាន់តែខ្លាំងឡើង។
ឧស្សាហ៏ផ្លាស់ប្តូរសំឡីអនាម័យ
សំខាន់ត្រូវផ្លាស់ប្តូរសំឡីអនាម័យរបស់អ្នករៀងរាល់ ៣ម៉ោងម្តង។ នេះនឹងអាចជួយការពារទ្វារមាសពីការឆ្លងមេរោគ។ វានឹងជួយការពារអ្នកមិនឲ្យធុំក្លិនអាក្រក់។
លាងសម្អាតតំបន់ឯកជនរបស់អ្នកឲ្យបានស្អាត
ត្រូវរក្សាអនាម័យត្រង់តំបន់ឯកជនរបស់អ្នកឲ្យបានល្អ។ វាអាចរក្សាបាក់តេរីល្អៗនៅតំបន់នោះ៕